ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 14:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ច្រក​ភ្នំ​ដែល​សម្ដេច​យ៉ូណា‌ថាន​បម្រុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស មួយ​ទៀត​ឈ្មោះ​សេនេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​កណ្ដាល​ច្រក​ភ្នំ​ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស ហើយ​មួយ​ទៀត​ឈ្មោះ​សេនេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​កណ្តាល​ច្រក​ភ្នំ ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ ១​ឈ្មោះ​បូសេស ហើយ​១​ទៀត​ឈ្មោះ​សេនេ

សូមមើលជំពូក

អាល់គីតាប

ច្រក​ភ្នំ​ដែល​សម្តេច​យ៉ូណា‌ថាន​បំរុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលី‌ស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ​មួយ​ឈ្មោះ​បូសេស មួយ​ទៀត​ឈ្មោះ​សេនេ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 14:4
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​យប់ វា​ស្នាក់​នៅ​តាម​ថ្ម វា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗ ធ្វើ​ជា​កំពែង​ការពារ​ខ្លួន។


ជន‌ជាតិ​ភីលីស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីក‌ម៉ាស់។


ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង ទល់​មុខ​នឹង​មីក‌ម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​កេបា។