ជនជាតិអ៊ីស្រាអែលនៃកុលសម្ព័ន្ធណែបថាលី កុលសម្ព័ន្ធអេស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងមូលប្រមូលគ្នាមក ហើយដេញតាមជនជាតិម៉ាឌាន។
១ សាំយូអែល 14:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រាអែល ដែលនៅជាមួយព្រះបាទសូល និងសម្ដេចយ៉ូណាថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកហេព្រើរដែលនៅជាមួយពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយសូល និងយ៉ូណាថានវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកហេព្រើរដែលនៅជាមួយនឹងពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយនឹងគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយនឹងសូល ហើយនឹងយ៉ូណាថានវិញ អាល់គីតាប មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រអែល ដែលនៅជាមួយស្តេចសូល និងសម្តេចយ៉ូណាថាន។ |
ជនជាតិអ៊ីស្រាអែលនៃកុលសម្ព័ន្ធណែបថាលី កុលសម្ព័ន្ធអេស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងមូលប្រមូលគ្នាមក ហើយដេញតាមជនជាតិម៉ាឌាន។
ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។
ភីលីស្ទីនអើយ! ចូរមានកម្លាំង និងចិត្តអង់អាចឡើង ដើម្បីកុំឲ្យធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាខ្ញុំបម្រើរបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!»។