ដោយទារកកម្រើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្ដេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទៅសួរព្រះអម្ចាស់។
១ សាំយូអែល 10:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរអីវ៉ាន់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា៖ «តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាមានព្រះបន្ទូលថា មើល៍ វាកំពុងតែពួននៅក្នុងអីវ៉ាន់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះគេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់ អាល់គីតាប គេក៏ចូលទៅសួរអុលឡោះតាអាឡាទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «នុះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។ |
ដោយទារកកម្រើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្ដេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទៅសួរព្រះអម្ចាស់។
ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។
ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ស្ដេចថា៖ «ហេតុការណ៍ទាំងនេះបណ្ដាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
យ៉ូស្វេត្រូវឈរនៅមុខបូជាចារ្យអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម* ដើម្បីដឹងពីការសម្រេចរបស់ព្រះអម្ចាស់។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រាអែលទាំងមូលចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ក្រោយពេលលោកយ៉ូស្វេទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»?
ពេលនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាឡើងទៅបេតអែល ទូលសួរព្រះជាម្ចាស់ថា៖ «ក្នុងចំណោមពួកយើង តើកុលសម្ព័ន្ធណាត្រូវចេញទៅវាយពួកបេនយ៉ាមីនមុនគេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។
បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏ចេញទៅយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រហូតដល់ល្ងាច ដោយទូលសួរព្រះអង្គថា៖ «តើយើងខ្ញុំត្រូវប្រយុទ្ធនឹងពួកបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀតឬទេ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ចូរឡើងទៅវាយពួកគេចុះ!»។
ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់លោកអើរ៉ុន ជាអ្នកបម្រើព្រះអង្គនៅទីនោះ។ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ ព្រះអម្ចាស់ឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។
ព្រះបាទសូលទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំអាចដេញតាមពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកនោះមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះជាម្ចាស់ពុំមានព្រះបន្ទូលឆ្លើយតបឡើយ។
លោកសាំយូអែលទូលថា៖ «ទោះបីព្រះករុណាយល់ថាខ្លួនជាមនុស្សទន់ទាបក្ដី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែលរួចហើយ។
លោកអហ៊ីម៉ាឡេកបានទូលសួរព្រះអម្ចាស់ តាមសំណូមពររបស់ដាវីឌ។ លោកបានផ្ដល់ស្បៀងអាហារ និងឲ្យដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ទៅគាត់ផង»។
លោកដាវីឌជ្រាបអំពីគម្រោងការអាក្រក់ដែលព្រះបាទសូលគ្រោងទុក ដើម្បីប្រឆាំងនឹងលោក លោកក៏សុំឲ្យបូជាចារ្យអបៀថើរយកអាវអេផូដមក ដើម្បីទូលសួរព្រះអម្ចាស់។
លោកដាវីឌមានប្រសាសន៍ទៅកាន់លោកបូជាចារ្យអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូដ*មកឲ្យខ្ញុំ!»។ លោកអបៀថើរក៏ទៅយកអាវអេផូដមកជូន។
លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។
លោកសូលតបវិញថា៖ «ហេតុអ្វីបានជាលោកមានប្រសាសន៍មកខ្ញុំដូច្នេះ? ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយអំបូររបស់ខ្ញុំបាទក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរ»។