បន្ទាប់មក គាត់ចូលទៅជួបលោកអេលីសេ ជាម្ចាស់របស់គាត់ លោកសួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
១ សាំយូអែល 10:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមារបស់លោកសូលក៏សួរដល់គាត់ និងអ្នកបម្រើថា៖ «តើឯងបានទៅណា?» គាត់ឆ្លើយថា៖ «បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅជួបលោកសាំយូអែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមារបស់សូលក៏សួរដល់គាត់ នឹងអ្នកបំរើថា តើឯងបានទៅឯណា គាត់ឆ្លើយថា បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅឯលោកសាំយូអែល អាល់គីតាប ឪពុកមារបស់លោកសូលសួរគាត់ និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបសាំយូអែល»។ |
បន្ទាប់មក គាត់ចូលទៅជួបលោកអេលីសេ ជាម្ចាស់របស់គាត់ លោកសួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។
ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។