ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។
១ សាំយូអែល 10:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេទៅដល់គីបៀរ ហើយ នោះមើល៍ មានហោរាមួយក្រុមមកជួបលោក ហើយព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោកបណ្ដាលឡើងជាខ្លាំង ហើយលោកក៏ថ្លែងទំនាយនៅចំណោមអ្នកទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេទៅដល់ភ្នំហើយ នោះមើល មានពួកហោរាមកជួបនឹងគាត់ ហើយព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើគាត់បណ្តាលឡើងជាខ្លាំង រួចគាត់ទាយនៅកណ្តាលពួកនោះ អាល់គីតាប កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ណាពីមួយក្រុមមកជួបគាត់។ ពេលនោះរសរបស់អុលឡោះមកសណ្ឋិតលើគាត់ ហើយគាត់ថ្លែងបន្ទូលរបស់អុលឡោះក្នុងចំណោមពួកណាពី។ |
ពេលលោកមកដល់ក្រុងលេហ៊ី ជនជាតិភីលីស្ទីនឃើញលោក ហើយនាំគ្នាស្រែកហ៊ោឡើង។ ពេលនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកសណ្ឋិតលើលោកសាំសុន ហើយខ្សែពួរដែលចងដៃលោកក៏របូតចេញដោយងាយ ដូចសរសៃអំបោះត្រូវភ្លើងឆេះ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកអូធ្នាល លោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយព្រះអម្ចាស់ប្រទានឲ្យលោកមានជ័យជម្នះ ដោយប្រគល់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្ដាប់ដៃរបស់លោក។
កាលស្ដេចឮពាក្យទាំងនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចខ្ញាល់យ៉ាងខ្លាំង។
លោកសាំយូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌ នៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់យាងមកសណ្ឋិតលើយុវជនដាវីឌ ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
បន្ទាប់មក យើងជ្រើសរើសយកបូជាចារ្យមួយរូប ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្ដេចដែលយើងចាក់ប្រេងអភិសេកជារៀងរហូត។