១ របាក្សត្រ 9:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកផាសហ៊ើរ ជាចៅទួតរបស់លោកម៉ាល់គា។ លោកម៉ាសាយ ជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលេមីត ជាចៅលារបស់លោកអ៊ីមមើរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងអ័ដាយ៉ាជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរ ផាសហ៊ើរជាកូនម៉ាលគា ហើយមានម្អាសាយជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ា យ៉ាសេរ៉ាជាកូនមស៊ូឡាម មស៊ូឡាមជាកូនមស៊ីលេមីត មស៊ីលេមីតជាកូនអ៊ីមមើរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរៗ ជាកូនម៉ាលគា ហើយមានម្អាសាយ ជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ាៗជាកូនមស៊ូឡាមៗជាកូនមស៊ីលេមីតៗជាកូនអ៊ីមមើរ អាល់គីតាប លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកផាសហ៊ើរ ជាចៅទួតរបស់លោកម៉ាល់គា។ លោកម៉ាសាយជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលេមីត ជាចៅលារបស់លោកអ៊ីមមើរ |
លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូត ជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។
ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១ ៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៉ិនប្រសប់បំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
ពេលលោកបូជាចារ្យផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សព្រះដំណាក់របស់ព្រះជាម្ចាស់ បានឮលោកយេរេមាថ្លែងព្រះបន្ទូលទាំងនេះ
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ឆ្លើយតបមកព្រះបាទសេដេគា តាមរយៈលោកយេរេមា។ ព្រះបាទសេដេគាបានចាត់លោកផាសហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងលោកបូជាចារ្យសេផានាជាកូនរបស់លោកម៉ាសេយ៉ា ឲ្យមកសួរលោកយេរេមាថា