កូនរបស់លោកអេប្រាអ៊ីម គឺស៊ុថេឡា។ លោកស៊ុថេឡាជាឪពុករបស់លោកបេរេដ លោកបេរេដជាឪពុករបស់លោកថាហាត់ លោកថាហាត់ជាឪពុករបស់លោកអេឡេដា លោកអេឡេដាជាឪពុករបស់លោកតាហាត់ លោកតាហាត់ជាឪពុករបស់លោកសាបាដ
១ របាក្សត្រ 7:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ។ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្ដើមយកហ្វូងសត្វរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថាហាតគាត់បង្កើតសាបាឌ សាបាឌបង្កើតស៊ុថេឡា ស៊ុថេឡាបង្កើតអេសើរ និងអេលាឌ ដែលត្រូវពួកអ្នកនៅស្រុកកាថសម្លាប់ ដោយព្រោះអ្នកទាំងពីរនោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថាហាតគាត់បង្កើតសាបាឌៗ បង្កើតស៊ុថេឡាៗបង្កើតអេសើរ នឹងអេលាឌ ដែលពួកអ្នកកើតនៅស្រុកកាថបានសំឡាប់ ដោយព្រោះអ្នកទាំង២នោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ អាល់គីតាប លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ។ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្តើមយកហ្វូងសត្វរបស់ពួកគេ។ |
កូនរបស់លោកអេប្រាអ៊ីម គឺស៊ុថេឡា។ លោកស៊ុថេឡាជាឪពុករបស់លោកបេរេដ លោកបេរេដជាឪពុករបស់លោកថាហាត់ លោកថាហាត់ជាឪពុករបស់លោកអេឡេដា លោកអេឡេដាជាឪពុករបស់លោកតាហាត់ លោកតាហាត់ជាឪពុករបស់លោកសាបាដ
លោកអេប្រាអ៊ីម ជាឪពុក បានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្ដានក៏នាំគ្នាមកជួយសម្រាលទុក្ខលោក។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖
មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
ដូច្នេះ ពួកគេបញ្ជូនហិបរបស់ព្រះជាម្ចាស់ទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងអេក្រូន ប្រជាជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលមកក្នុងក្រុងយើង ដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។
ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល?»។ ស្ដេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅក្រុងនោះ។