ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 4:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពេនួល​ជា​អ្នក​សង់​ភូមិ​កេដោរ លោក​អេ‌ស៊ើរ​ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហ៊ើរ ជា​កូន​ច្បង​របស់​នាង​អេប្រាតា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេ‌ហិម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កូន​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ និង​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រា‌តា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ ហើយ​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រាតា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម។

សូមមើលជំពូក

អាល់គីតាប

លោក​ពេនួល​ជា​អ្នក​សង់​ភូមិ​កេដោរ លោក​អេ‌ស៊ើរ ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ឋ​តែ​ជា​កូន​ចៅ​របស់​លោក​ហ៊ើរ ជា​កូន​ច្បង​របស់​នាង​អេប្រា‌តា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេ‌ហិម។

សូមមើលជំពូក



១ របា‌ក្សត្រ 4:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នាង​អស៊ូ‌បា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រាតា នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា​ហ៊ើរ។


កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អេប្រាតា​បង្កើត​ជូន​លោក​គឺ​ហ៊ើរ ជា​កូន​ច្បង។ លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គារយ៉ាត-‌យារីម


សាល‌ម៉ា​ជា​អ្នក​សង់​ភូមិ​បេថ្លេ‌ហិម ហារេប​ជា​អ្នក​សង់​ក្រុង​បេត-‌កាឌើរ។


រីឯ​កូន​ចៅ​របស់​លោក​សាល‌ម៉ា​គឺ​អ្នក​ភូមិ​បេថ្លេ‌ហិម អ្នក​ភូមិ​នេថូ‌ផា អ្នក​ភូមិ​អាត្រួត-‌បេត-‌យ៉ូអាប់ អ្នក​ភូមិ​ហាស៊ី-‌ហាម៉ា‌ណាធី​ចំនួន​ពាក់​កណ្ដាល អ្នក​ភូមិ​សោរីត


រីឯ​ប្រពន្ធ​មួយ​ទៀត​របស់​គាត់ ដែល​ជា​ជន‌ជាតិ​យូដា បង្កើត​បាន​យេរេឌ ជា​អ្នក​សង់​ក្រុង​កេ‌ដោរ ហេប៊ើរ​ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូ‌ធាល​ជា​អ្នក​សង់​ក្រុង​សាណូ‌អា។


អស់​អ្នក​ដែល​កើត​មក​ពី​ឪពុក​របស់​លោក​អេថាម​មាន យេស‌រាល យីមា និង​យីដបា ហើយ​ប្អូន​ស្រី​របស់​គេ​ឈ្មោះ ហាស‌លែល‌ពូនី។


ដូច្នេះ ពួក​គេ​តាំង​ទី​លំ‌នៅ​រហូត​ដល់​ច្រក​ចូល​ក្រុង​កេដោរ ដែល​នៅ​ខាង​កើត​ជ្រលង​ភ្នំ ដើម្បី​ស្វែង​រក​វាល​ស្មៅ​សម្រាប់​ចិញ្ចឹម​ហ្វូង​សត្វ។


លោក​អាស‌ហ៊ើរ ជា​អ្នក​សង់​ក្រុង​ត្កូអា មាន​ប្រពន្ធ​ពីរ គឺ​នាង​ហេឡា និង​នាង​ណា‌អារ៉ា។


ស្អារ៉ែម អាឌី‌ថែម កេដេ‌រ៉ា និង​ក្ដេរ៉ូ‌ថែម គឺ​មាន​ទាំង​អស់​ដប់‌បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​លោក បាន​ដូច​ជា​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ! សូម​ឲ្យ​លោក​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នៅ​ភូមិ​អេប្រាតា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេ‌ហិម។