១ របាក្សត្រ 3:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបុត្ររបស់ហាណានា គឺពេឡាធា នឹងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា នឹងសេកានា អាល់គីតាប កូនរបស់លោកហាណានា គឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ |
កូនរបស់លោកសេកានាគឺលោកសេម៉ាយ៉ា កូនរបស់លោកសេម៉ាយ៉ាគឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ប្រាំមួយនាក់។
លោកមានសហការី នៅតាមក្រុងនានារបស់បូជាចារ្យ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ដល់បូជាចារ្យ ទាំងតូច ទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះមានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។
ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការី ហើយមានមនុស្សប្រុស ១៥០នាក់នៅជាមួយលោក។