ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 3:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អម៉ា‌ស៊ា ព្រះ‌បាទ​អសា‌រា ព្រះ‌បាទ​យ៉ូថាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ថា​អ័ម៉ា‌ស៊ា អ័ម៉ាស៊ា​មាន​បុត្រ ព្រះ‌នាម​ថា​អ័សារា អ័សារា​មាន​បុត្រ​ព្រះ‌នាម​ថា​យ៉ូថាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ជា អ័ម៉ាស៊ាៗ​មាន​បុត្រ ព្រះ‌នាម​ជា​អ័សារាៗ​មាន​បុត្រ​ព្រះ‌នាម​ជា យ៉ូថាម

សូមមើលជំពូក

អាល់គីតាប

ស្តេច​អម៉ា‌ស៊ា ស្តេច​អសា‌រា ស្តេច​យ៉ូថាម

សូមមើលជំពូក



១ របា‌ក្សត្រ 3:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


ប្រជា‌ជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អសា‌រា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។


លោក​ហូស៊ា ជា​កូន​របស់​លោក​អេឡា បាន​ឃុប‌ឃិត​ក្បត់​នឹង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា លោក​ធ្វើ​គុត​ស្ដេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​អសា‌រា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​អស់​ព្រះ‌ជន្ម។ ស្ដេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្ដេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។


ព្រះ‌បាទ​អសា‌រា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ ឡើង​ស្នង​រាជ្យ។


ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស


ព្រះ‌បាទ​អហាស ព្រះ‌បាទ​ហេ‌សេគា ព្រះ‌បាទ​ម៉ាណា‌សេ


ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។


ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អូសៀស ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។


ព្រះ‌បាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​លោក​សាដុក។