ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បេណា‌យ៉ា​ជា​វីរ‌បុរស​ម្នាក់​ក្នុង​ចំណោម​វីរ‌បុរស​ទាំង​សាម‌សិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមី‌សាបា ជា​កូន​របស់​គាត់ ក៏​ស្ថិត​នៅ​ក្នុង​កង‌ពល​នេះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បេ‌ណា‌យ៉ា​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​សាមសិប​នាក់ ហើយ​ជា​មេបញ្ជា​ការ ឯ​អាំមី‌សាបាឌ ជា​កូន​លោក ក៏​នៅ​ក្នុង​វេន​នេះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​បេណាយ៉ា​នេះ ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​បាន​ត្រួត​លើ​គេ​ផង ឯ​អាំមី‌សាបាឌ ជា​កូន​លោក ក៏​នៅ​ក្នុង​វេន​នេះ​ដែរ

សូមមើលជំពូក

អាល់គីតាប

លោក​បេណា‌យ៉ា ជា​វីរ‌បុរស​ម្នាក់​ក្នុង​ចំណោម​វីរ‌បុរស​ទាំង​សាម‌សិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមី‌សាបា​ជា​កូន​របស់​គាត់​ក៏​ស្ថិត​នៅ​ក្នុង​កង‌ពល​នេះ​ដែរ។

សូមមើលជំពូក



១ របា‌ក្សត្រ 27:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណា‌យ៉ា ជា​កូន​របស់​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។


កង‌ពល​ទី​បួន ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បួន ដឹក​នាំ​ដោយ​លោក​អេសា‌អែល ជា​ប្អូន​របស់​លោក​យ៉ូអាប់។ កូន​របស់​គាត់​គឺ លោក​សេបា‌ឌា ជា​មេ​បញ្ជា‌ការ​រង។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។