Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 27:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណា‌យ៉ា ជា​កូន​របស់​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មេ​ទ័ព​ទី​បី នៅ​ខែ​ទី​បី គឺ​បេ‌ណា‌យ៉ា ជា​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា ហើយ​នៅ​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មេ​ទី​៣ ជា​មេ​ធំ​លើ​ពួក​ទ័ព នៅ​ខែ​ជេស្ឋ គឺ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ហើយ​នៅ​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណា‌យ៉ា ជា​កូន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 27:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ​របស់​ស្ដេច។ លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ​មាន​មុខងារ​ជា​បូជា‌ចារ្យ។


ព្រះ‌រាជា​តែង‌តាំង​លោក​បេណា‌យ៉ា ជា​មេ‌ទ័ព​ជំនួស​លោក​យ៉ូអាប់ ហើយ​តែង‌តាំង​លោក​សាដុក​ជា​បូជា‌ចារ្យ ជំនួស​លោក​អបៀ‌ថើរ។


បន្ទាប់​មក មាន​លោក​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។


លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្ដេច។


លោក​យេហូ‌យ៉ាដា​ជា​កូន​របស់​លោក​បេណា‌យ៉ា និង​លោក​អបៀ‌ថើរ បាន​បន្ត​មុខងារ​របស់​លោក​អហ៊ី‌ថូផែល។ លោក​យ៉ូអាប់​ជា​មេ​បញ្ជា‌ការ​កង‌ទ័ព​របស់​ស្ដេច។


កង‌ពល​ទី​ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ កង‌ពល​របស់​គាត់​មាន​ទាហាន​២៤ ០០០​នាក់ ហើយ​មាន​លោក​មីក‌ឡូត​ជា​សហ​មេ​បញ្ជា‌ការ។


លោក​បេណា‌យ៉ា​ជា​វីរ‌បុរស​ម្នាក់​ក្នុង​ចំណោម​វីរ‌បុរស​ទាំង​សាម‌សិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមី‌សាបា ជា​កូន​របស់​គាត់ ក៏​ស្ថិត​នៅ​ក្នុង​កង‌ពល​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម