ពួកឆ្មាំទ្វារចែកជាក្រុមៗដូចតទៅ: ក្នុងចៅលោកកូរេ មានលោកមសេលេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។
១ របាក្សត្រ 26:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមសេលេមា គាត់មានកូន និងបងប្អូនដប់ប្រាំបីនាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមសេលេមា គាត់មានកូន នឹងបងប្អូន១៨នាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន អាល់គីតាប លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។ |
ពួកឆ្មាំទ្វារចែកជាក្រុមៗដូចតទៅ: ក្នុងចៅលោកកូរេ មានលោកមសេលេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។
រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកម៉្រារី មាន: លោកស៊ីមរីជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ឲ្យធ្វើជាមេក្រុមគ្រួសារ
ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មក គេចាប់ឆ្នោតត្រូវលើលោកសាការី ជាកូនរបស់គាត់ ដែលជាទីប្រឹក្សាមួយរូបដ៏ចំណាន។ លោកសាការីត្រូវយាមទ្វារប៉ែកខាងជើង។
អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដអេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដអេដុមមានចំនួនទាំងអស់ ៦២នាក់។