វត្ថុទាំងនោះសុទ្ធសឹងជាជយភណ្ឌ ហើយគេញែកថ្វាយព្រះអម្ចាស់ សម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអង្គ។
១ របាក្សត្រ 26:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វត្ថុទាំងប៉ុន្មានដែលលោកសាំយូអែល ជាគ្រូទាយរបស់ព្រះបាទសូល ជាបុត្ររបស់លោកគីស លោកអប៊ីនើរ ជាកូនរបស់លោកនើរ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានថ្វាយព្រះអម្ចាស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏ជារបស់សាំយូអែល ជាហោរារបស់សូល ជាបុត្រគីស របស់អ័ប៊ីនើរ ជាកូននើរ និងរបស់យ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ។ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ សុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយរបស់ទាំងប៉ុន្មាន ដែលសាំយូអែល ជាអ្នកមើលឆុត សូល ជាបុត្រគីស អ័ប៊ីនើរ ជាកូននើរ នឹងយ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ នោះសុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត នឹងបងប្អូនគាត់ទាំងអស់។ អាល់គីតាប វត្ថុទាំងប៉ុន្មានដែលណាពីសាំយូអែល ជាអ្នកទាយរបស់ស្តេចសូលជាកូនរបស់លោកគីស លោកអប៊ីនើរជាកូនរបស់លោកនើរ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានជូនអុលឡោះតាអាឡា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។ |
វត្ថុទាំងនោះសុទ្ធសឹងជាជយភណ្ឌ ហើយគេញែកថ្វាយព្រះអម្ចាស់ សម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអង្គ។
ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។
ព្រះបាទដាវីឌប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្ដេចបានគិតគូរនឹងធ្វើ សម្រាប់ទីលាននៃព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ទាំងអស់ដែលនៅជុំវិញ សម្រាប់ដាក់ទ្រព្យនៃព្រះដំណាក់ និងរបស់របរដ៏សក្ការៈ។
កាលព្រះបាទសូលឃើញដាវីឌចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន ទ្រង់ក៏សួរលោកអប៊ីនើរ ជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរទូលតបវិញថា៖ «ព្រះករុណាថ្លៃវិសេស ទូលបង្គំមិនដឹងទាល់តែសោះ»។
ពីដើម នៅស្រុកអ៊ីស្រាអែល កាលណាគេទៅទូលសូមអ្វីពីព្រះជាម្ចាស់ គេតែងពោលថា «មក៍! យើងទៅរកគ្រូទាយ!» ដ្បិតអ្នកដែលយើងហៅថាព្យាការីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «គ្រូទាយ»។