ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 23:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ពួក​លេវី​មិន​ចាំបាច់​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា​ទៀត​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​លេវី គេ​មិន​ត្រូវ​ការ​សែង​រោង​ឧបោ‌សថ និង​គ្រឿង​ប្រដាប់ សម្រាប់​ការ‌ងារ​នៃ​រោង​នោះ​ទៀត​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​លេវី គេ​មិន​ត្រូវ​ការ​សែង​រោង​ឧបោសថ នឹង​គ្រឿង​ប្រដាប់ សំរាប់​ការ‌ងារ​នៃ​រោង​នោះ​ទៀត​ឡើយ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ​ពួក​លេវី​មិន​ចាំ‌បាច់​សែង​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំរំ‌សក្ការៈ​ទៀត​ឡើយ»។

សូមមើលជំពូក



១ របា‌ក្សត្រ 23:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។


ស្ដេច​បង្គាប់​ក្រុម​លេវី ដែល​គេ​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​មាន​ភារ‌កិច្ច​ប្រៀន‌ប្រដៅ​ប្រជា‌ជន​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​ដាក់​ហិប​ដ៏វិសុទ្ធ​នៅ​ក្នុង​ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហិប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។


នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។


លោក​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដោយ​បញ្ជាក់​ឲ្យ​ម្នាក់ៗ​ស្គាល់​ភារ‌កិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។


ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ចេញ​ដំណើរ អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំងនន​ដែល​ខណ្ឌ​ទីសក្ការៈ​បំផុត


លោក​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារ‌កិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​បម្រើ​ព្រះអង្គ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះអង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។