ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 22:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធ​ផង រីឯ​ព្រះ‌ដំណាក់​ដែល​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុងរឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​បុត្រ​របស់​យើង»។ ព្រះ‌បាទ​ដាវីឌ​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្ដេច​សោយ​ទិវង្គត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លម្អ និង​ល្បី​ឮ​ទួទៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យបាន​គ្រប់​គ្រាន់»។ ព្រះបាទ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ប្រដា​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ទ្រង់​មាន​បន្ទូល​ថា សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លំអ នឹង​ល្បី​ឮ​ទួទៅ នៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យ យ៉ាង​នោះ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ទុក​ជា​បរិបូរ មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​គិត​ថា៖ «ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធន៍​ផង រីឯ​ដំណាក់​ដែល​សង់​ជូនអុលឡោះ‌តាអាឡា ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​កូន​របស់​យើង»។ ស្តេច​ទត​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្តេច​ស្លាប់។

សូមមើលជំពូក



១ របា‌ក្សត្រ 22:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។


ពេល​មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះ‌ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពួក​គេ​នឹង​ស្រឡាំង‌កាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់ ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ‌ធេង​ណាស់ ដ្បិត​ព្រះ‌ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ថ្វាយ​ព្រះ‌ជា‌អម្ចាស់។


មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្ដេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។


ទូលបង្គំ​ចង់​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ទូលបង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះអង្គ​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។


ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម លើស​ព្រះ​នានា។


សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍ ពី​ភ្នំ​លីបង់ មក​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ


មនុស្ស‌ម្នា​ដែល​ធ្លាប់​តែ​ឃើញ​ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពេល​ពួក​គេ​ដើរ​កាត់​តាម​នោះ ពួក​គេ​នឹង​ស្រឡាំង‌កាំង ពោល​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។


មាន​បូជា‌ចារ្យ​ជា​ច្រើន ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ព្រះ‌ដំណាក់​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។


ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។


ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។


ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ព្រះអង្គ​ទត​ឃើញ​ដូច្នេះ តើ​ព្រះអង្គ​នៅ​ស្ងៀម​កើត​ឬ? តើ​ព្រះអង្គ​ធ្វើ​ព្រងើយ ទុក​ឲ្យ​យើង​ខ្ញុំ អាម៉ាស់​ងើប​មុខ​មិន​រួច​ឬ?


គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួត ពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូន ធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ គ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ស្លាប់ តើ​នរណា​ធ្លាប់​បាន​ឃើញ​ព្រះ‌ដំណាក់​ដ៏​រុងរឿង កាល​ពី​ជំនាន់​មុន? ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌ដំណាក់​ថ្មី មាន​ភាព​ដូច​ម្ដេច​ដែរ? អ្នក​រាល់​គ្នា​ឃើញ​ថា ព្រះ‌ដំណាក់​ថ្មី​នេះ មិន​ល្អ​ទាល់​តែ​សោះ!


សិរី‌រុងរឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើង ជាង​សិរី‌រុងរឿង​របស់​ដំណាក់ កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ នៅ​កន្លែង​នេះ យើង​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖


នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ​ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះអង្គ​ស្រឡាញ់​សិស្ស​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះអង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។


ព្រះអង្គ​ត្រូវ​តែ​ចម្រើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់‌ថយ។


យើង​ត្រូវ​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ភ្លឺ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​នរណា​អាច​ធ្វើ​ការ​ឡើយ។