រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
១ របាក្សត្រ 2:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល គឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូនម្នាក់ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល នោះគឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូន១ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន អាល់គីតាប រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បងដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។ |
រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។
លោកសូបាល ដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីម ក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្ដាល
ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ព្រះអង្គក៏បានតម្រូវគេទុកជាមុន ឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឲ្យព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
និងមានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ កំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ
អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ បានចូលទៅគាល់ព្រះបាទសូលនៅគីបៀរ ហើយទូលថា៖ «លោកដាវីឌពួននៅក្នុងចំណោមយើងខ្ញុំ ត្រង់កន្លែងដែលពិបាកទៅដល់ គឺនៅហូរ៉េសា លើភ្នំហាគីឡា ដែលស្ថិតនៅខាងត្បូងវាលយេស៊ីម៉ូន។
អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅគាល់ព្រះបាទសូល នៅគីបៀរ ហើយទូលថា៖ «ដាវីឌលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។