ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 13:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​គារយ៉ាត់-‌យារីម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក ចាប់​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​យក​ហិប​របស់​ព្រះ​ពី​ក្រុង​គារយ៉ាត់-យារីម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដាវីឌ​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​នឹង​យក​ហឹប​នៃ​ព្រះ ពី​ក្រុង​គារយ៉ាត់-យារីម​មក

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​អុលឡោះ​ពី​គារយ៉ាត់‌យារីម។

សូមមើលជំពូក



១ របា‌ក្សត្រ 13:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។


ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។


ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ​រួម​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ ។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។


អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។


ព្រះ‌រាជា​យាង​ទៅ​ក្រុង​បាឡា គឺ​គារយ៉ាត់-‌យារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន* ហើយ​ហិប​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ផ្ទាល់។


ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​បាន​រៀបចំ​ទុក។


អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ភោគ​សម្បត្តិ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។


ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?


ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។


ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អ្នក​ស្រុក​គារយ៉ាត-‌យារីម ដើម្បី​ប្រាប់​ថា៖ «ពួក​ភីលីស្ទីន​នាំ​ហិប​របស់​ព្រះ‌អម្ចាស់​មក​វិញ​ហើយ សូម​អញ្ជើញ​មក​ទទួល​យក​ទៅ​ស្រុក​របស់​បងប្អូន​ចុះ!»។


អ្នក​ស្រុក​គារយ៉ាត-‌យារីម​នាំ​គ្នា​មក ហើយ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ‌រក្សា​ហិប​របស់​ព្រះ‌អម្ចាស់។


ជា​យូរ‌លង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ ក្រោយ​ពេល​ដែល​គេ​យក​ហិប ទៅ​តម្កល់​នៅ​គារយ៉ាត-‌យារីម ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។