លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។
១ របាក្សត្រ 13:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដអេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហិបរបស់ព្រះបាននៅជាមួយគ្រួសារអូបិឌ-អេដុម គឺនៅក្នុងផ្ទះរបស់គាត់អស់រយៈពេលបីខែ ព្រះយេហូវ៉ាក៏ប្រទានពរដល់គ្រួរបស់អូបិឌ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហឹបនៃព្រះ ក៏នៅជាមួយនឹងគ្រួអូបិឌ-អេដំម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរ ដល់គ្រួរបស់អូបិឌ-អេដំម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។ អាល់គីតាប ហិបរបស់អុលឡោះតាអាឡាស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ អុលឡោះតាអាឡាប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។ |
លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។
ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង និងលើទ្រព្យសម្បត្តិរបស់គាត់មក ព្រះអម្ចាស់ប្រទានពរដល់ជនជាតិអេស៊ីបនេះ ព្រោះតែលោកយ៉ូសែប ហើយព្រះអង្គក៏ប្រទានពរដល់អ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់គាត់ គឺទាំងផ្ទះសំបែង ទាំងស្រែចម្ការ។
ដូច្នេះ ស្ដេចមិនចង់យកហិបរបស់ព្រះអម្ចាស់ ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែទ្រង់បានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដអេដុម ជាអ្នកស្រុកកាថ។
ស្ដេចចាត់លោកអូបេឌអេដុមជាកូនរបស់លោកយេឌូថិន និងលោកហូសា ព្រមទាំងបងប្អូនរបស់គាត់ហុកសិបប្រាំបីនាក់ ឲ្យធ្វើជាឆ្មាំទ្វារ។
មានតែព្រះពរមកពីព្រះអម្ចាស់ទេ ដែលធ្វើឲ្យមនុស្សចម្រុងចម្រើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។