លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្ដេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។
១ របាក្សត្រ 12:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេស្នាក់នៅក្រុងហេប្រូន ជាមួយព្រះបាទដាវីឌចំនួនបីថ្ងៃ ហើយបងប្អូនរបស់ពួកគេបានរៀបចំជប់លៀងទទួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេនៅទីនោះជាមួយព្រះបាទដាវីឌអស់រយៈពេលបីថ្ងៃ មានការជប់លៀងផង ដ្បិតពួកបងប្អូនគេបានរៀបចំទទួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនៅទីនោះជាមួយនឹងដាវីឌ ដោយការលៀងលោមគ្នាអស់៣ថ្ងៃ ដ្បិតពួកបងប្អូនគេបានរៀបចំឲ្យ អាល់គីតាប ពួកគេស្នាក់នៅក្រុងហេប្រូន ជាមួយស្តេចទតចំនួនបីថ្ងៃ ហើយបងប្អូនរបស់ពួកគេបានរៀបចំជប់លៀងទទួល។ |
លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្ដេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។
លោកយ៉ាកុបបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់នៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់លោកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។
ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែព្រះមហាក្សត្រ ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្ដេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្ដេចដែរ»។
ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុសទាំងស្រី គឺម្នាក់ៗទទួលបាននំប៉័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្ដេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្ដេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្ដីអំពីជនជាតិអ៊ីស្រាអែល។
អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចម្បាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រលើជនជាតិអ៊ីស្រាអែលទាំងមូល។ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងព្រះបាទដាវីឌជាព្រះមហាក្សត្រដែរ។
អស់អ្នកដែលស្ថិតនៅតំបន់ជិតខាងនោះ រហូតដល់ទឹកដីអ៊ីសាខារ សាប់យូឡូន និងណែបថាលី បានដឹកស្បៀងអាហារមក ដោយផ្ទុកលើខ្នងលា អូដ្ឋ លាកាត់ និងគោ គឺមានម្សៅ ដំណាប់ឧទុម្ពរ ទំពាំងបាយជូរក្រៀម ស្រាទំពាំងបាយជូរ ប្រេង និងសាច់គោ សាច់ចៀម យ៉ាងច្រើនបរិបូរណ៍ ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមានអំណរសប្បាយដ៏លើសលុប។