១ របាក្សត្រ 12:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកអន់ខ្សោយក្នុងចំណោមពួកគេ ប្រៀបស្មើនឹងពលទាហានមួយរយនាក់ រីឯអ្នកខ្លាំងពូកែវិញ ប្រៀបស្មើនឹងពលទាហានមួយពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅកាដទាំងនេះសុទ្ធតែជាមេលើពលទ័ព អ្នកដែលខ្សោយជាងគេ នោះក៏ស្មើនឹងមួយរយនាក់ ហើយអ្នកដែលខ្លាំងជាងគឺស្មើនឹងមួយពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅកាឌ់ទាំងនោះ សុទ្ធតែជាមេលើពលទ័ព ឯអ្នកដែលខ្សោយជាងគេ នោះក៏ស្មើនឹង១០០នាក់ ហើយអ្នកដែលខ្លាំងជាងក៏ស្មើនឹង១ពាន់នាក់ អាល់គីតាប ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកអន់ខ្សោយក្នុងចំណោមពួកគេ ប្រៀបស្មើនឹងពលទាហានមួយរយនាក់ រីឯអ្នកខ្លាំងពូកែវិញ ប្រៀបស្មើនឹងពលទាហានមួយពាន់នាក់។ |
អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។
ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃ របស់ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រាអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ?