១ របាក្សត្រ 11:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីរ៉ាជាកូនអ៊ីកកែស ជាអ្នកក្រុងត្កូអា អ័បៀស៊ើរជាអ្នកនៅក្រុងអាណាថោត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីរ៉ា ជាកូនអ៊ីកកែស ជាអ្នកក្រុងត្កូអា អ័បៀស៊ើរ ជាអ្នកនៅក្រុងអាន៉ាថោត អាល់គីតាប លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត |
លោកមេទ័ពអហ៊ីយេស៊ើរ និងលោកមេទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ាអា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវែត លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាថោត
កងពលទីប្រាំបួន ដែលចេញប្រតិបត្តិការនៅខែទីប្រាំបួន ដឹកនាំដោយលោកអបៀស៊ើរ ជាអ្នកភូមិអាណាថោត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។
កងពលទីប្រាំមួយ ដែលចេញប្រតិបត្តិការនៅខែទីប្រាំមួយ ដឹកនាំដោយលោកអ៊ីរ៉ា ជាកូនរបស់លោកអ៊ីកគែស ជាអ្នកក្រុងត្កូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។