កាលសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនលើមុខដាវដែរ។
១ របាក្សត្រ 10:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបីអង្គ ព្រមទាំងញាតិវង្សទាំងអស់ បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះ ដែលសូល និងបុត្រាទ្រង់ទាំងបី ព្រមទាំងពួកវង្សរបស់ទ្រង់ទាំងអស់ បានបាត់បង់ជីវិតទៅជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលសូល នឹងបុត្រាទ្រង់ទាំង៣ ព្រមទាំងពួកវង្សទ្រង់ទាំងអស់ បានស្លាប់ទៅជាមួយគ្នា។ អាល់គីតាប ដូច្នេះស្តេចសូល និងបុត្រាទាំងបី ព្រមទាំងញាតិវង្សទាំងអស់បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ |
កាលសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនលើមុខដាវដែរ។
កាលជនជាតិអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំ ឃើញថាអ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រា សុគតអស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្ដេចរបស់អ្នករាល់គ្នាមិនខាន»។
ដូច្នេះ ព្រះបាទសូល បុត្រាទាំងបីអង្គ សេនាកាន់គ្រឿងសស្ត្រារបស់ស្ដេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។
ពេលគេរៀបរាប់អំពីហិបរបស់ព្រះជាម្ចាស់មិនទាន់ចប់ស្រួលបួលផង លោកអេលីធ្លាក់ពីកៅអី បោកត្រូវលើជ្រុងទ្វារ បាក់កស្លាប់មួយរំពេច ព្រោះលោកមានវ័យចាស់ជរា ព្រមទាំងធាត់ទៀតផង។ លោកអេលីគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលសែសិបឆ្នាំ។