កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល ធ្វើឲ្យពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។
ពួកភីលីស្ទីនច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែលក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនទៅ គេដួលស្លាប់នៅលើភ្នំគីលបោ។
រីឯពួកភីលីស្ទីន គេច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែល ក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនចេញ គេដួលស្លាប់នៅលើភ្នំគីលបោ
កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រអែល ធ្វើឲ្យពលទាហានអ៊ីស្រអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។
ជួរភ្នំគីលបោអើយ! សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀងធ្លាក់មកលើអ្នកឡើយ ហើយក៏កុំឲ្យមានចម្ការដែលផ្ដល់ ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ព្រះបាទសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។
យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំបាទក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបាទបានឃើញព្រះបាទសូលច្រត់នៅលើលំពែងរបស់ស្ដេច ហើយមានរទេះចម្បាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។
ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថានពីអ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ។ ក្រោយពេលព្រះបាទសូលទទួលបរាជ័យនៅគីលបោ ជនជាតិភីលីស្ទីនបានយកសពរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រ ទៅព្យួរនៅទីធ្លាក្រុងបេតសាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។
ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។
លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារ៉ា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។
នៅគ្រានោះ ជនជាតិភីលីស្ទីនបានប្រមូលកងពលរបស់ពួកគេមកផ្ដុំគ្នាជាកងទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ព្រះបាទអគីសមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «លោកដឹងច្បាស់ហើយថា លោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកងពលរបស់យើង»។
ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្ដុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯព្រះបាទសូលក៏ប្រមូលកងពលអ៊ីស្រាអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។