១ ពេត្រុស 2:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។ ព្រះគម្ពីរខ្មែរសាកល ឬអភិបាលក្ដី ដែលត្រូវស្ដេចចាត់ឲ្យមកដើម្បីដាក់ទោសមនុស្សធ្វើអាក្រក់ និងសរសើរមនុស្សធ្វើល្អ Khmer Christian Bible ឬលោកអភិបាលដែលស្ដេចបានចាត់ឲ្យដាក់ទោសពួកអ្នកប្រព្រឹត្ដអាក្រក់ និងសរសើរពួកអ្នកប្រព្រឹត្ដល្អនោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ អាល់គីតាប ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈគាត់ជាតំណាងរបស់ស្តេច ដែលស្តេចចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្ដអំពើល្អ។ |