នៅលើសន្លឹកទ្វារទាំងពីរ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតម្រូវតាមក្បាច់នោះផង។
១ ពង្សាវតារក្សត្រ 6:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ធ្វើទីលានខាងក្នុងដោយថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើទីលានខាងក្នុងដោយថ្មដាប់៣ជាន់ នឹងឈើតាត្រៅ១ជាន់។ អាល់គីតាប បន្ទាប់មក ស៊ូឡៃម៉ានឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។ |
នៅលើសន្លឹកទ្វារទាំងពីរ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតម្រូវតាមក្បាច់នោះផង។
នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសម្រាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។
ស្ដេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។
ព្រះបាទសាឡូម៉ូនញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់របស់សត្វ ដែលថ្វាយជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិនដែលស្ដេចបានធ្វើនោះ ពុំអាចដាក់តង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វបានទេ។
គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។
លោកបារូកអានសេចក្ដីដែលលោកយេរេមាបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងព្រះវិហារ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារា ជាកូនរបស់លោកសាផាន និងជាស្មៀនហ្លួង បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃព្រះដំណាក់របស់ព្រះអម្ចាស់។
បន្ទាប់មក លោកនាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ លោកវាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។
ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។