ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
១ ពង្សាវតារក្សត្រ 5:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះបាទហ៊ីរ៉ាមចាត់គេឲ្យទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានទទួលសាររបស់ព្រះករុណាហើយ ទូលបង្គំនឹងផ្ដល់ឈើទាំងប៉ុន្មានដែលព្រះករុណាត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចហ៊ីរ៉ាមបានចាត់គេឲ្យទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានឮសេចក្ដីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅ និងឈើកកោះ តាមបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូម៉ូនថា ទូលបង្គំបានឮសេចក្ដីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅនឹងឈើកកោះ តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក អាល់គីតាប បន្ទាប់មក ស្តេចហ៊ីរ៉ាមចាត់គេ ឲ្យទៅជម្រាបស្តេចស៊ូឡៃម៉ានថា៖ «ខ្ញុំបានទទួលសាររបស់ស្តេចហើយ ខ្ញុំនឹងផ្តល់ឈើទាំងប៉ុន្មានដែលស្តេចត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។ |
ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃដល់ព្រះបាទដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។
ពួកអ្នកបម្រើរបស់ទូលបង្គំនឹងដឹកឈើហ៊ុបទាំងនោះពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្តែតតាមសមុទ្រ រហូតដល់កន្លែងដែលព្រះករុណាកំណត់ទុក។ នៅទីនោះ ពួកអ្នកបម្រើរបស់ទូលបង្គំនឹងស្រាយក្បូន ហើយអ្នកបម្រើរបស់ព្រះករុណាមកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមព្រះករុណាផ្គត់ផ្គង់ស្បៀងអាហារ ដែលទូលបង្គំត្រូវការសម្រាប់ចិញ្ចឹមអ្នកបម្រើក្នុងវាំងរបស់ទូលបង្គំផង»។
ឲ្យគេពាសជញ្ជាំងខាងក្នុងពីឈើតាត្រៅ តាំងពីក្រោមរហូតដល់ពិដាន ព្រមទាំងក្រាលក្ដារពីឈើកកោះដែរ។
សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។
ពួកទូលបង្គំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្ដីត្រូវការរបស់ព្រះករុណា ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េថ្វាយព្រះករុណា រួចព្រះករុណាដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។
នៅតាមជញ្ជាំងបន្ទប់ធំ ស្ដេចបានឲ្យគេពាសឈើតាត្រៅ និងស្រោបមាសដ៏មានគុណភាពខ្ពស់ ព្រមទាំងឆ្លាក់ក្បាច់ដើមចាក និងច្រវាក់។