ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដារេស៊ើរចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្ដេចបានយកសេះមួយរយក្បាលទុក ក្រៅពីនោះ ស្ដេចកាត់សរសៃកែងជើងទាំងអស់។
១ ពង្សាវតារក្សត្រ 4:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចម្បាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀត សម្រាប់ពលទ័ពសេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏មានរោងសម្រាប់សេះបួនម៉ឺន ដែលទឹមរទេះចម្បាំង ហើយមានពលសេះមួយម៉ឺនពីរពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់ អាល់គីតាប ស្តេចស៊ូឡៃម៉ានមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចំបាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀតសម្រាប់ពលទ័ពសេះ។ |
ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដារេស៊ើរចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្ដេចបានយកសេះមួយរយក្បាលទុក ក្រៅពីនោះ ស្ដេចកាត់សរសៃកែងជើងទាំងអស់។
រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានឲ្យស្ដេចខ្វះខាតអ្វីឡើយ។
ស្ដេចក៏សង់ក្រុងទាំងប៉ុន្មានទុកធ្វើជាឃ្លាំង សម្រាប់ដាក់រទេះចម្បាំង និងសម្រាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ដែលទ្រង់សព្វព្រះហឫទ័យ នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ស្ដេច។
ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចម្បាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនឲ្យនៅជាមួយស្ដេច ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសម្រាប់ទ័ពទាំងនោះ។
ព្រះបាទសាឡូម៉ូនមានសេះ ៤ ០០០ ក្បាល សម្រាប់ទឹមរទេះចម្បាំង ហើយសេះ១២ ០០០ ក្បាលទៀត សម្រាប់ពលទ័ពសេះ ទ្រង់ទុកមួយចំនួនឲ្យនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលទ្រង់បម្រុងទុកសម្រាប់ទ័ពទាំងនោះ។
អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។
ស្ដេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យច្រើនដែរ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។