១ ពង្សាវតារក្សត្រ 4:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកបេន-ហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកអេភើរទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេន-ហេសេឌ នៅស្រុកអារូបូត (ឯស្រុកសូកូរ និងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ) ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេន-ហេសេឌ នៅស្រុកអារូបូត១ (ឯស្រុកសូកូរ នឹងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ) អាល់គីតាប កូនរបស់លោកបេន-ហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកអេភើរទាំងមូល។ |
រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។