១ ពង្សាវតារក្សត្រ 3:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពាក់កណ្ដាលអធ្រាត្រ ពេលខ្ញុំម្ចាស់កំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំម្ចាស់ ដែលដេកនៅជិតខ្ញុំម្ចាស់ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំម្ចាស់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងបានក្រោកឡើងនៅពាក់កណ្ដាលអធ្រាត្រ ខណៈដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់កំពុងតែដេកលក់ នាងបានយកកូនរបស់ខ្ញុំម្ចាស់ពីខាងខ្ញុំទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ពាក់កណ្តាលអធ្រាត្រ កាលខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ កំពុងតែទទួលទានដំណេកលក់ នោះនាងក្រោកឡើងយកកូនខ្ញុំម្ចាស់ពីខាងខ្ញុំម្ចាស់ទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ អាល់គីតាប លុះដល់ពាក់កណ្តាលអធ្រាត្រ ពេលខ្ញុំកំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំ ដែលដេកនៅជិតខ្ញុំ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំវិញ។ |
ព្រឹកឡើង កាលខ្ញុំម្ចាស់ភ្ញាក់ពីដំណេក ដើម្បីបំបៅកូន ខ្ញុំម្ចាស់ឃើញថា កូនស្លាប់បាត់ទៅហើយ។ លុះខ្ញុំម្ចាស់ពិនិត្យមើលយ៉ាងច្បាស់លាស់ ក៏ឃើញថា មិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ»។
ប្រសិនបើទូលបង្គំពោលថា: «សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។
ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។
អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។