ព្រះនាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅ ទាំងស្រែកផង។
១ ពង្សាវតារក្សត្រ 20:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីបកក្រណាត់ឃ្លុំមុខចេញភ្លាម ហើយស្ដេចស្រុកអ៊ីស្រាអែលក៏ស្គាល់ថាជាព្យាការី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ប្រញាប់នឹងបកសំពត់ពីភ្នែកចេញ រួចស្តេចអ៊ីស្រាអែលក៏ស្គាល់ថា ជាពួកហោរា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ប្រញាប់នឹងបកសំពត់ពីភ្នែកចេញ រួចស្តេចអ៊ីស្រាអែលទ្រង់ស្គាល់ថា ជាពួកហោរា អាល់គីតាប ណាពីបកក្រណាត់ឃ្លុំមុខចេញភ្លាម ហើយស្តេចស្រុកអ៊ីស្រអែលក៏ស្គាល់ថាជាណាពី។ |
ព្រះនាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅ ទាំងស្រែកផង។
ព្យាការីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិត ដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់ចាំព្រះបាទអហាប់នៅតាមផ្លូវ។
ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។
គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នកក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
ប្រជាជនរបស់យើងអើយ ចូរស្លៀកបាវ ហើយអង្គុយក្នុងផេះ រួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខ កូនតែមួយគត់ដែលស្លាប់នោះទៅ! ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅ ដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នា ពុំឲ្យដឹងខ្លួនជាមុនឡើយ!