ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ា នៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
១ ពង្សាវតារក្សត្រ 20:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមន្ត្រីរបស់ស្ដេចស្រុកស៊ីរីទូលស្ដេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រាអែលជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកជំនិតខាងស្តេចស៊ីរីទូលស្តេចរបស់ខ្លួនថា៖ «ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា។ ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកជំនិតខាងស្តេចស៊ីរីគេទូលស្តេចរបស់ខ្លួនថា ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា ដូច្នេះសូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ អាល់គីតាប ពួកមន្ត្រីរបស់ស្តេចស្រុកស៊ីរីជម្រាបស្តេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។ |
ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ា នៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
សូមព្រះករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។
អ្នកជំនិតរបស់ព្រះជាម្ចាស់ចូលគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាព្រះអម្ចាស់ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
ពួកមន្ត្រីទូលថា៖ «ទូលបង្គំឮគេនិយាយថា ស្ដេចអ៊ីស្រាអែលសុទ្ធតែជាស្ដេចដែលមានចិត្តមេត្តាករុណា ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល នោះប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។
ពេលពួកអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។
ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
យើងមាននាមថា ព្រះអម្ចាស់ យើងមិនប្រគល់សិរីរុងរឿងរបស់យើង ទៅឲ្យព្រះណាផ្សេងទៀតឡើយ! យើងក៏មិនឲ្យព្រះក្លែងក្លាយណា ទទួលការសរសើរតម្កើងជំនួសយើងដែរ!
ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ នៅពេលមានអាសន្ន ព្រះអង្គជាជម្រក របស់ទូលបង្គំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីបឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។