នៅទីនោះ លោកអប៊ីនើរតែងតាំងសម្ដេចអ៊ីសបូសែតជាស្ដេច គ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន ពោលគឺស្រុកអ៊ីស្រាអែលទាំងមូល។
១ ពង្សាវតារក្សត្រ 18:45 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអហាប់យាងឡើងរាជរថ ចូលទៅក្រុងយេសរាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្តិចក្រោយមក មេឃត្រឡប់ជាខ្មៅ ដោយពពក និងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ព្រះបាទអ័ហាប់ជិះរទេះទៅយេសរាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នោះបន្តិចមក មេឃត្រឡប់ជាខ្មៅ ដោយពពកនឹងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ឯអ័ហាប់ទ្រង់ជិះរទេះទៅឯយេសរាល អាល់គីតាប ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ស្តេចអហាប់ឡើងរទេះ ចូលទៅក្រុងយេសរាល។ |
នៅទីនោះ លោកអប៊ីនើរតែងតាំងសម្ដេចអ៊ីសបូសែតជាស្ដេច គ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន ពោលគឺស្រុកអ៊ីស្រាអែលទាំងមូល។
គេបានបញ្ចុះអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាបិតារបស់ព្រះបាទសូលនៅសេឡា ក្នុងស្រុកបេនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្ដេច ហើយព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ស្រុកនោះវិញ។
ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។
ព្រះអម្ចាស់មានព្រះបន្ទូលអំពីម្ចាស់ក្សត្រិយ៍យេសិបិលថា “ឆ្កែនឹងហែកស៊ីយេសិបិល នៅជើងកំពែងក្រុងយេសរាល។
លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះ ព្រះបាទយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ក៏យាងមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដែរ។
ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស នៅលើផែនដី ឬសម្តែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ស្ងប់ទៅវិញ។
កូនចៅរបស់លោកយ៉ូសែបតបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។
នៅគ្រានោះ ជនជាតិម៉ាឌានទាំងមូល ជនជាតិអាម៉ាឡេក និងពួកពនេចរដែលមកពីទិសខាងកើត បានប្រមូលផ្ដុំគ្នា ឆ្លងទន្លេយ័រដាន់ ហើយបោះទ័ពនៅត្រង់ជ្រលងភ្នំយេសរាល។