ព្រះបាទសាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោម លោកក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
១ ពង្សាវតារក្សត្រ 12:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីព្រះបាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយេរ៉ូបោម ជាកូននេបាត បានឮដំណឹងនេះភ្លាម (ដ្បិតលោកកំពុងនៅស្រុកអេស៊ីព្ទនៅឡើយ ជាកន្លែងដែលលោកបានរត់គេចពីព្រះបាទសាឡូម៉ូន) នោះយេរ៉ូបោមក៏វិលត្រឡប់ពី ស្រុកអេស៊ីព្ទ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយេរ៉ូបោម ជាកូននេបាតបានឮ ក្នុងកាលដែលលោកកំពុងនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលលោកបានរត់ទៅអាស្រ័យនៅ ដើម្បីឲ្យរួចពីស្តេចសាឡូម៉ូន អាល់គីតាប កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីស្តេចស៊ូឡៃម៉ាន ទៅស្នាក់នៅស្រុកអេស៊ីប។ |
ព្រះបាទសាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោម លោកក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖