ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
១ ពង្សាវតារក្សត្រ 11:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចម្បាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះកាលព្រះបាទដាវីឌបានទៅស្រុកអេដុម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅបញ្ចុះសពពួកអ្នកដែលស្លាប់ក្នុងចម្បាំង គឺក្នុងពេលក្រោយដែលបានសម្លាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដុម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម អាល់គីតាប នៅគ្រាដែលស្តេចទតវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រអែល ដែលស្លាប់ក្នុងចំបាំងយកទៅបញ្ចុះ ហើយគាត់សម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ |
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។
ពេលព្រះបាទដាវីឌវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ ទ្រង់ប្រហារជនជាតិអេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើឲ្យកិត្តិនាមរបស់ស្ដេចរឹតតែល្បីល្បាញថែមទៀត។
ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
ព្រះអម្ចាស់បានបណ្ដាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។
លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រាអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុង ដ៏រឹងមាំបាន? តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម?
ឱព្រះជាម្ចាស់អើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំក៏ដោយ ព្រះអង្គអើយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ
ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌាន តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រហារប្រុសៗទាំងអស់របស់ពួកគេ ដោយមុខដាវ។