ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 10:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​មួយ​ឆ្នាំៗ ព្រះ‌បាទ​សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​ម្ភៃ​បី​តោន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាស​ដែល​មក​ដល់​ព្រះបាទ​សាឡូម៉ូន​ក្នុង​មួយ​ឆ្នាំ មាន​ទម្ងន់​ជា​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ​ហាប

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​មាស​ដែល​មក​ដល់​សាឡូម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​ជា​៦៦៦​ហាប

សូមមើលជំពូក

អាល់គីតាប

ក្នុង​មួយ​ឆ្នាំៗ ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​បាន​មាស ទម្ងន់​ម្ភៃ​បី​តោន។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 10:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្ដេច​ប្រគល់​ឲ្យ​ទាំង​អស់។ លើស​ពី​នេះ ព្រះ‌រាជា​ក៏​បាន​ថ្វាយ​រាជ្យ​ទ្រព្យ​ទៅ​ព្រះ‌នាង សម​នឹង​ឋានៈ​ទ្រង់​ជា​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រិ‌យានី និង​រាជ​បម្រើ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។


លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ ភាព​ថ្កុំ‌ថ្កើង​រុងរឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្ដេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។


ពល​ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់‌បួន​តោន​ពី​ស្រុក​នោះ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។


ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចម្រៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។