លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។
១ ពង្សាវតារក្សត្រ 1:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ សម្ដេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយ នៅ “ថ្មសូហេលែត” ជិតអេនរូកែល ដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉ន ធ្វើយញ្ញបូជានៅទីនោះ។ សម្ដេចយាងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ព្រះរាជា មកចូលរួមក្នុងពិធីបុណ្យនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ដូនីយ៉ាបានសម្លាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេនរ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏សំឡាប់ចៀម គោ នឹងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេន-រ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច នឹងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ អាល់គីតាប ថ្ងៃមួយ សម្តេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយនៅ “ថ្មសូហេលែត” ជិតអេនរូកែលដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉នធ្វើគូរបាននៅទីនោះ។ សម្តេចអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេចទត និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ទត មកចូលរួមក្នុងពិធីបុណ្យនោះ។ |
លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។
អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ អដូនីយ៉ាបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញលោកបូជាចារ្យអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានយាងសាឡូម៉ូន ជាបុត្ររបស់ព្រះករុណាឲ្យទៅចូលរួមទេ។
ដ្បិតថ្ងៃនេះ សម្ដេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្ដេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្ដេចអដូនីយ៉ាទាំងស្រែកថា“ជយោព្រះបាទអដូនីយ៉ា!”។
ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។
ព្រះអង្គចាត់រាជបម្រើផ្សេងទៀតឲ្យទៅជម្រាបភ្ញៀវថា: “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។
ព្រំប្រទល់នេះក៏ឡើងទៅដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីលកាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូមីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំប្រទល់នេះឡើងទៅជិតប្រភពទឹកអេន-សេម៉េស ហើយទៅដល់អេន-រ៉ូកែល
ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំហ៊ិនណម ខាងជើងវាលរាបរេផែម រួចចុះតាមវាលរាបហ៊ីណម ត្រង់ជម្រាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។