នាងបាតសេបាក៏ចូលទៅគាល់ស្ដេច នៅក្នុងក្រឡាបន្ទំ។ ពេលនោះ ព្រះរាជាមានព្រះជន្មាយុជរាណាស់ហើយ ហើយនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម កំពុងតែនៅបម្រើព្រះរាជា។
១ ពង្សាវតារក្សត្រ 1:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបាតសេបាលុតជង្គង់ថ្វាយបង្គំព្រះរាជា ហើយព្រះរាជាសួរនាងថា៖ «តើនាងមានការអ្វី?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាតសេបាបានឱនគោរពនៅចំពោះស្តេច រួចស្តេចមានរាជឱង្ការសួរថា៖ «តើមកមានការអ្វី?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាតសេបាក៏ឱនខ្លួនគោរពនៅចំពោះស្តេច រួចស្តេចទ្រង់មានបន្ទូលសួរថា តើមកមានប្រាថ្នាអ្វី អាល់គីតាប នាងបាតសេបាលុតជង្គង់គោរពទត ហើយទតសួរនាងថា៖ «តើនាងមានការអ្វី?»។ |
នាងបាតសេបាក៏ចូលទៅគាល់ស្ដេច នៅក្នុងក្រឡាបន្ទំ។ ពេលនោះ ព្រះរាជាមានព្រះជន្មាយុជរាណាស់ហើយ ហើយនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម កំពុងតែនៅបម្រើព្រះរាជា។
នាងទូលថា៖ «ព្រះករុណាជាអម្ចាស់ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាថា សាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ព្រះករុណា។
គេទៅទូលស្ដេចថា ព្យាការីណាថានអញ្ជើញមកដល់ហើយ។ លោកណាថានចូលគាល់ស្ដេច ដោយក្រាបថ្វាយបង្គំ ឱនមុខដល់ដី។
នាងបាតសេបាទូលព្រះរាជាថា៖ «មាតាមានសំណូមពរដ៏តូចមួយចំពោះបុត្រ សូមបុត្រកុំបដិសេធឡើយ!»។ ស្ដេចមានរាជឱង្ការថា៖ «សូមមាតាមានសវនីយ៍មកចុះ បុត្រមិនបដិសេធទេ»។
នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។
ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ «ដល់ពេលព្រះអង្គគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។
ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ ឱនមុខដល់ដី ថ្វាយបង្គំសម្ដេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។
បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌឱនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។
ពេលនាងអប៊ីកែលឃើញលោកដាវីឌ នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបថ្វាយបង្គំលោកដាវីឌឱនមុខដល់ដី។