ព្រះអម្ចាស់មានព្រះបន្ទូលថា: ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ ពួកគេដើរកាច់រាង ទាំងអង្រួនកងជើងឲ្យគេឮ។
១ ធីម៉ូថេ 5:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្តមិនខាន ព្រះគម្ពីរខ្មែរសាកល ចំពោះស្ត្រីមេម៉ាយវ័យក្មេងវិញ ត្រូវបដិសេធកុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ។ ដ្បិតកាលណាពួកនាងបែរចេញពីព្រះគ្រីស្ទដោយមានចិត្តស្រើបស្រាល ពួកនាងក៏ចង់រៀបការ។ Khmer Christian Bible រីឯស្រ្ដីមេម៉ាយក្មេងៗវិញ មិនត្រូវចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងឃ្លាតចេញពីព្រះគ្រិស្ដដោយមានចិត្ដស្រើបស្រាល ពួកនាងចង់រៀបការទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែចំពោះស្ត្រីមេម៉ាយដែលក្មេងជាងនេះ មិនត្រូវកត់ចូលក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងមានចិត្តស្រើបស្រាល ពួកនាងនឹងឃ្លាតចេញពីព្រះគ្រីស្ទ ហើយចង់រៀបការទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្រីមេម៉ាយដែលក្មេងជាង នោះមិនត្រូវទទួលទេ ដ្បិតបើកាលណាគេកើតមានចិត្តរឹងទទឹងនឹងព្រះគ្រីស្ទ នោះគេនឹងចង់យកប្ដីទៀត អាល់គីតាប ចំពោះស្ដ្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីអាល់ម៉ាហ្សៀសមិនខាន |
ព្រះអម្ចាស់មានព្រះបន្ទូលថា: ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ ពួកគេដើរកាច់រាង ទាំងអង្រួនកងជើងឲ្យគេឮ។
ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ ពួកគេវាយឫកខ្ពស់ ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
យេស៊ូរូន បានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់ ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយព្រះអង្គដែលជាថ្មដា និងជាព្រះសង្គ្រោះរបស់ខ្លួន។
ពួកគេហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះគុណ។
ហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មី ឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសឡើយ
ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។
អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើង រុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា ។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបាន ក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។
ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូណ៌ហូរហៀរដល់កម្រិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កម្រិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថាៈ“អញអង្គុយសោយរាជ្យក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។