ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជា សំរាម ដែលគ្មាននរណារាប់រក ក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
១ កូរិនថូស 4:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះ យើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។ ព្រះគម្ពីរខ្មែរសាកល កាលណាត្រូវគេមួលបង្កាច់ យើងក៏អង្វរ។ រហូតមកដល់ឥឡូវនេះ យើងបានដូចជាសំរាមរបស់ពិភពលោក និងបានដូចជាកាកសំណល់របស់មនុស្សទាំងអស់។ Khmer Christian Bible ពេលគេនិយាយបង្ខូចយើង យើងដាស់តឿនគេ ហើយរហូតដល់ពេលនេះ យើងត្រលប់ដូចជាសំរាមនៃលោកិយនេះ និងជាសំណល់នៃអ្វីៗទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេនិយាយមួលបង្កាច់ យើងនិយាយពាក្យល្អ។ យើងបានត្រឡប់ដូចជាសំរាមរបស់លោកីយ៍ ជាកម្អែលរបស់មនុស្សទាំងអស់ រហូតដល់ថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកីយ ហើយដូចជាកំអែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ អាល់គីតាប ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះយើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។ |
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជា សំរាម ដែលគ្មាននរណារាប់រក ក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។
ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។
នេះជានិមិត្តរូបនៃពិធីជ្រមុជទឹក*ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញ