ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំង នឹងធ្វើសឹក និងមានជ័យជម្នះលើខ្មាំងសត្រូវ។
១ កូរិនថូស 15:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្តហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីឲ្យព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។ ព្រះគម្ពីរខ្មែរសាកល កាលណាអ្វីៗទាំងអស់ត្រូវបានធ្វើឲ្យចុះចូលនៅក្រោមព្រះអង្គហើយ នោះព្រះបុត្រាផ្ទាល់នឹងចុះចូលនៅក្រោមព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះបានធ្វើជាអ្វីៗទាំងអស់លើគ្រប់ការទាំងអស់។ Khmer Christian Bible លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ ទើបព្រះរាជបុត្រាផ្ទាល់នឹងស្ថិតនៅក្រោមព្រះមួយអង្គដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់នៅក្នុងគ្រប់ការទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ នោះព្រះរាជ្យបុត្រាផ្ទាល់ ក៏នឹងត្រូវស្ថិតនៅក្រោមព្រះ ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ ក្នុងគ្រប់ការទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាទ្រង់បានបង្ក្រាបគ្រប់របស់ទាំងអស់នៅក្រោមទ្រង់ នោះព្រះរាជបុត្រានោះឯង ក៏នឹងត្រូវក្រាបក្រោមព្រះ ដែលបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់។ អាល់គីតាប លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់អាល់ម៉ាហ្សៀសហើយ ទើបអ៊ីសាជាបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចអុលឡោះជាបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចអ៊ីសានោះវិញដែរ ដើម្បីឲ្យអុលឡោះបានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។ |
ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំង នឹងធ្វើសឹក និងមានជ័យជម្នះលើខ្មាំងសត្រូវ។
ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានជ័យជម្នះលើខ្មាំងសត្រូវ ព្រះអង្គបានបង្ក្រាបប្រជាជននានា ឲ្យមកចុះចូលនឹងទូលបង្គំ
អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។
ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ព្រះគ្រិស្តនាំមុខ បុរសគ្រប់រូប បុរសនាំមុខស្ត្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ត។
មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។
ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក* សម្រាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹកសម្រាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី?
ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រិស្ត ហើយព្រះគ្រិស្តផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ ។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឲ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកកាត់ស្បែក* ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកទមិឡ និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតព្រះគ្រិស្តបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។