១ កូរិនថូស 14:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូនក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ!។ ព្រះគម្ពីរខ្មែរសាកល ដូចគ្នាដែរ ប្រសិនបើអ្នករាល់គ្នាប្រើអណ្ដាតពោលពាក្យដែលមិនអាចយល់បាន តើនឹងយល់យ៉ាងដូចម្ដេចថានិយាយអ្វី? ដូច្នេះ អ្នករាល់គ្នាកំពុងនិយាយទៅកាន់ខ្យល់។ Khmer Christian Bible អ្នករាល់គ្នាក៏ដូច្នេះដែរ បើភាសាចម្លែកអស្ចារ្យរបស់អ្នករាល់គ្នាគ្មានពាក្យសំដីដែលគេអាចយល់បាន តើធ្វើដូចម្ដេចឲ្យគេយល់សេចក្ដីដែលបាននិយាយនោះ? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នករាល់គ្នាក៏ដូច្នោះដែរ ប្រសិនបើអណ្តាតមិនបញ្ចេញពាក្យដែលស្តាប់បាន ធ្វើដូចម្តេចឲ្យគេដឹងថាអ្នករាល់គ្នានិយាយពីអ្វីទៅបាន? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាក៏យ៉ាងដូច្នោះដែរ បើសិនជាអណ្តាតមិនបញ្ចេញចំពោះពាក្យដែលស្តាប់បាន នោះធ្វើដូចម្តេចឲ្យគេដឹងជាថាអ្វីៗបាន គឺដូចជានិយាយទៅតាមខ្យល់ទេ អាល់គីតាប រីឯបងប្អូន ក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ! |
ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។