បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។
១ កូរិនថូស 14:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំចេះនិយាយភាសាដទៃច្រើនជាងអ្នកទាំងអស់គ្នា Khmer Christian Bible ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំអរព្រះគុណព្រះ ដ្បិតខ្ញុំនិយាយភាសាដទៃច្រើនជាងអ្នករាល់គ្នាទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដ្បិតខ្ញុំនិយាយភាសាដទៃជាច្រើន លើសជាងអ្នករាល់គ្នាទាំងអស់ អាល់គីតាប ខ្ញុំសូមអរគុណអុលឡោះ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត |
បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។
ក៏ប៉ុន្តែ នៅក្នុងក្រុមជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។
អ្នកណានិយាយភាសាចម្លែកអស្ចារ្យ* អ្នកនោះនិយាយទៅកាន់ព្រះជាម្ចាស់ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះព្រះវិញ្ញាណនាំចិត្តអ្នកនោះឲ្យថ្លែងពីសេចក្ដីដ៏លាក់កំបាំង។
អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។
ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំ ទើបសំខាន់។
តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ?