ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធមិត្តសាមសិបពីរអង្គ ព្រមទាំងកងពលសេះ និងរទេះចម្បាំង រួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។
អែសរ៉ា 7:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើង អើថាស៊ើកសេស ជាព្រះមហាក្សត្រលើមហាក្សត្រទាំងអស់ ផ្ញើជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថានបរមសុខ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ផ្ញើជូនសង្ឃអែសរ៉ា ជាស្មៀនខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ ។ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត ឥឡូវនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងក្រិត្យវិន័យរបស់ព្រះនៃស្ថានសួគ៌៘ អាល់គីតាប «យើង អើថាស៊ើកសេស ជាស្តេចលើស្តេចទាំងអស់ ផ្ញើជូនអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំរបស់ម្ចាស់នៃសូរ៉កា |
ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធមិត្តសាមសិបពីរអង្គ ព្រមទាំងកងពលសេះ និងរទេះចម្បាំង រួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។
ព្រះបាទសាឡូម៉ូនត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងធីពសារហូតដល់ក្រុងកាសា។ ស្ដេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចព្រះបាទសាឡូម៉ូនទាំងអស់។ ពេលនោះ មានសុខសន្តិភាពគ្រប់ទិសទី។
«ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដា ថ្វាយព្រះអង្គ។
ព្រះរាជាផ្ញើសារតបវិញដូចតទៅ៖ «ជូនចំពោះលោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៅស្រុកសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត សូមជ្រាប។
ក្រោយមក ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្ស មានបូជាចារ្យមួយរូប ឈ្មោះអែសរ៉ា ជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា
ព្រះចៅអើថាស៊ើកសេសប្រគល់រាជសារមួយជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ លោកមាននាទីចម្លងព្រះបន្ទូលនៃបទបញ្ជា និងច្បាប់ដែលព្រះអម្ចាស់ប្រទានមកអ៊ីស្រាអែល។ រាជសារនោះមានសេចក្ដីដូចតទៅ៖
លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន លោកជាបណ្ឌិតខាងវិន័យ ហើយស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេយ៉ាងជ្រៅជ្រះ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ប្រទានឲ្យ។ ព្រះអម្ចាស់ ជាព្រះរបស់លោក បានដាក់ព្រះហស្ដលើលោកហេតុនេះហើយ ទើបព្រះរាជាប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់លោក។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ក្រុងទីរ៉ុសអើយយើងនឹងហៅស្ដេចនេប៊ូក្នេសា ជាមហាក្សត្រលើក្សត្រនានា ឲ្យមកវាយប្រហារអ្នក នេប៊ូក្នេសានឹងលើកទ័ពពីទិសខាងជើងមក គឺមានកងពលសេះ រទេះចម្បាំង ព្រមទាំងទាហានដ៏ច្រើនផង។
បពិត្រព្រះរាជា ទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជសម្បត្តិ ឫទ្ធានុភាព ចេស្ដា និងសិរីរុងរឿង មកព្រះករុណា។
ព្រះរាជាមានរាជឱង្ការមកលោកដានីយ៉ែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និងជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសម្តែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញ។ ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រលើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជម្នះរួមជាមួយកូនចៀមដែរ»។
នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។