Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 «អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ផ្ញើ​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ ។ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ឥឡូវ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 «យើង អើថា‌ស៊ើកសេស ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចំឡង​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌៘

សូមមើលជំពូក ចម្លង

អាល់គីតាប

12 «យើង អើថា‌ស៊ើកសេស ជា​ស្តេច​លើ​ស្តេច​ទាំង​អស់ ផ្ញើ​ជូន​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ​របស់​ម្ចាស់​នៃ​សូរ៉កា

សូមមើលជំពូក ចម្លង




អែសរ៉ា 7:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ព្រះ‌អង្គ​មក មាន​ស្តេច​រង​សាម​សិប​ពីរ​អង្គ​នៅ​ជា‌មួយ​ទ្រង់ ព្រម​ទាំង​សេះ និង​រទេះ​ចម្បាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី។


ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង​អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា​រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង​អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំ‌វិញ


«ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន‌ដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ។


ស្ដេច​ក៏​ផ្ញើ​រាជ​សារ​តប​វិញ​ថា៖ «ជូន​ចំពោះ​លោក​មេ​បញ្ជា‌ការ​រេហ៊ូម និង​លោក​ស៊ីម‌សាយ ជា​ស្មៀន ព្រម​ទាំង​សហ‌ការី​ឯ​ទៀតៗ​ដែល​នៅ​ស្រុក​សាម៉ារី និង​កន្លែង​ឯ​ទៀតៗ​នៃ​ខេត្ត​ខាង​នាយ​ទន្លេ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត។


ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ា‌យ៉ា ដែល​ជា​កូន​អ័សារា អ័សារាជា​កូន​ហ៊ីល‌គីយ៉ា


នេះ​ជា​សំណៅ​សំបុត្រ​ដែល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស​ប្រគល់​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន គឺ​ជា​បុរស​ម្នាក់​ដែល​ប្រសប់​ខាង​ឯ​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា និង​ច្បាប់​របស់​ព្រះ‌អង្គ ដល់​ពួក​អ៊ីស្រា‌អែល។ សំបុត្រ​នេះ​មាន​សេចក្ដី​ថា៖


លោក​អែសរ៉ា​នេះ ឡើង​មក​ពី​ក្រុង​បាប៊ី‌ឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រទាន​ឲ្យ ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក ទើប​ស្ដេច​ប្រទានអ្វីៗ​ទាំង​អស់​ដែល​លោក​សូម។


ដ្បិត​គេ​ថា ចៅ‌ហ្វាយ​របស់​យើង​ទាំង​ប៉ុន្មាន តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ?


ដ្បិត ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ីឡូន ជា​ស្តេច​លើ​អស់​ទាំង​ស្តេច មក​ពី​ទិស​ខាង​ជើង មាន​ទាំង​សេះ រទេះ​ចម្បាំង ពល​សេះ កង‌ទ័ព និងទាហាន​ជា​ច្រើន ឲ្យ​ទាស់​នឹង​ក្រុង​ទីរ៉ុស។


បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ


ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។


ដែល​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​វេលា​កំណត់ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ពរ ជា​អធិបតី​តែ​មួយ​គត់ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់


ស្ដេច​ទាំង​នោះ នឹង​ច្បាំង​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ បាន​ជ្រើស​រើស និង​ជា​អ្នក​ស្មោះ​ត្រង់»។


ព្រះ‌អង្គ​មាន​ព្រះ‌នាម​ចារ​នៅ​ព្រះ‌ពស្ត្រ និង​នៅ​ភ្លៅ​របស់​ព្រះ‌អង្គ​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម