ដីរបស់មេដឹកនាំមានដីរបស់ពួកលេវី និងដីរបស់ទីក្រុងនៅចំពាក់កណ្ដាល ដីនោះស្ថិតនៅចន្លោះដីរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន។
ដូច្នេះ ដីដែលត្រូវទុកសម្រាប់ចៅហ្វាយ ជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសម្រាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្ដាលទឹកដីរបស់យូដា និងទឹកដីរបស់បេនយ៉ាមីន នោះត្រូវទុកសម្រាប់ចៅហ្វាយ។
ដូច្នេះ ដីដែលត្រូវទុកសំរាប់ចៅហ្វាយ នោះជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសំរាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្តាលព្រំស្រុកយូដា នឹងព្រំស្រុកបេនយ៉ាមីន នោះត្រូវទុកសំរាប់ចៅហ្វាយ។
ដីរបស់មេដឹកនាំមានដីរបស់ពួកលេវី និងដីរបស់ទីក្រុងនៅចំពាក់កណ្ដាល ដីនោះស្ថិតនៅចន្លោះដីរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន។
ដីដែលនៅសល់ ត្រូវបានជាកម្មសិទ្ធិរបស់មេដឹកនាំ គឺដីដែលនៅសងខាងដីសក្ការៈ និងដីរបស់ទីក្រុងមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងគិតចាប់ពីព្រំប្រទល់ខាងកើត និងព្រំប្រទល់ខាងលិច។ ដីសក្ការៈ និងទីសក្ការៈក្នុងព្រះដំណាក់ស្ថិតនៅចំកណ្ដាល។
កុលសម្ព័ន្ធឯទៀតៗដែលត្រូវទទួលដីជាចំណែកមត៌កនោះ គឺកុលសម្ព័ន្ធបេនយ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។
«ចូរបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំវិញក្រុងទាំងនោះឲ្យពួកលេវីដែរ។