ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 47:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ជន​បរទេស​ស្នាក់​ជា​មួយ​កុល‌សម្ព័ន្ធ​ណា ត្រូវ​ចែក​ដី​ឲ្យ​គេ​ក្នុង​កុល‌សម្ព័ន្ធ​នោះ ទុក​ជា​ចំណែក​មត៌ក​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សាសន៍​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ណា អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចែក​ឲ្យ​មាន​មត៌ក​នៅ​ទី​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សាសន៍​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​ពូជ​អំបូរ​ណា នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក ឲ្យ​មាន​មរដក​នៅ​ទី​នោះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ជន​បរទេស​ស្នាក់​ជា​មួយ​កុល‌សម្ព័ន្ធ​ណា ត្រូវ​ចែក​ដី​ឲ្យ​គេ​ក្នុង​កុល‌សម្ព័ន្ធ​នោះ​ទុក​ជា​ចំណែក​មត៌ក​ផង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក



អេ‌សេ‌គាល 47:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​បែង​ចែក​ដី​នេះ​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ រីឯ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ ហើយ​បង្កើត​កូន​ចៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​រាប់​ជា​ម្ចាស់​ស្រុក​ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​ឲ្យ​គេ​ចាប់​ឆ្នោត​ទទួល​ដី​ជា​ចំណែក​មត៌ក ជា​មួយ​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។


ត​ទៅ​នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ និង​ចំណែក​មត៌ក​របស់​គេ។ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់​ស្ថិត​នៅ​ចុង​ខាង​ជើង​បំផុត គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ហេតឡូន​ទៅ​ហា‌ម៉ាត់ ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហា‌ម៉ាត់ លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត ទៅ​ទិស​ខាង​លិច។


អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។