នៅលើបន្ទះលង្ហិនទាំងនោះមានឆ្លាក់រូបសិង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសិង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
អេសេគាល 41:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ អាល់គីតាប ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញម៉ាស្ជិទ។ |
នៅលើបន្ទះលង្ហិនទាំងនោះមានឆ្លាក់រូបសិង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសិង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
សត្វនីមួយៗមានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។
ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីន មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។
ចេរូប៊ីននីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។