អេសេគាល 1:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 សត្វនីមួយៗមានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 តួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំងបួនមានមុខដូចជាសិង្ហខាងស្តាំ ទាំងបួនក៏មានមុខដូចជាគោនៅខាងឆ្វេង ហើយទាំងបួនមានមុខដូចជាឥន្ទ្រីដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឯភាពនៃមុខតួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំង៤មានមុខជាសិង្ហខាងស្តាំ ទាំង៤ក៏មានមុខជាគោនៅខាងឆ្វេង ហើយទាំង៤មានមុខជាឥន្ទ្រីដែរ សូមមើលជំពូកអាល់គីតាប10 សត្វនីមួយៗមានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។ សូមមើលជំពូក |
មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។