ព្រះអង្គវិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ ព្រះអង្គទុកសាកសពរបស់គេ ឲ្យនៅពាសពេញគ្រប់ទីកន្លែង ហើយព្រះអង្គកម្ទេចមេដឹកនាំរបស់គេនៅ ទួទាំងប្រទេស។
អេសេគាល 30:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់ព្រះអម្ចាស់ ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍ អាល់គីតាប ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់អុលឡោះតាអាឡា ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។ |
ព្រះអង្គវិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ ព្រះអង្គទុកសាកសពរបស់គេ ឲ្យនៅពាសពេញគ្រប់ទីកន្លែង ហើយព្រះអង្គកម្ទេចមេដឹកនាំរបស់គេនៅ ទួទាំងប្រទេស។
ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ ព្រោះព្រះអង្គជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។
លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។ នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយ គឺជាថ្ងៃមួយដ៏សាហាវ ជាថ្ងៃដែលមនុស្សត្រូវទទួលទោស ស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។ ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: ព្រះអម្ចាស់យាងមកស្រុកអេស៊ីប ដោយគង់លើពពកមួយដុំ ដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ព្រះអង្គមានព្រះបន្ទូលថា:
ព្រះសូរសៀងរបស់ព្រះអង្គលាន់ឮ រហូតដល់ចុងផែនដី ដ្បិតព្រះអម្ចាស់មានសំណុំរឿងចោទប្រកាន់ ប្រជាជាតិទាំងអស់ ព្រះអង្គកាត់ក្ដីមនុស្សលោកទាំងមូល។ ព្រះអង្គប្រគល់មនុស្សមានទោស ទៅឲ្យគេប្រហារដោយមុខដាវ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះអម្ចាស់ព្រះពិរោធ ទេ។
ក្នុងរយៈពេលសែសិបឆ្នាំ យើងនឹងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗ។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា»។
ពេលយើងបំបាក់នឹមរបស់ស្រុកអេស៊ីប ហើយពេលដែលអំណាចអួតអាងរបស់ពួកគេរលាយសូន្យ នោះនៅក្រុងតាហាពេនេស ថ្ងៃប្រែជាងងឹត ពពកអាប់អួគ្របដណ្ដប់ពាសពេញក្រុង ហើយប្រជាជនរបស់គេនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។
យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអ័ព្ទ។
នុ៎ះន៏ថ្ងៃកំណត់! ថ្ងៃកំណត់មកដល់ហើយ! ពេលដែលត្រូវវិនាសមកដល់ហើយ អំពើឃោរឃៅកាន់តែរីកចម្រើន មនុស្សព្រហើនកើនដល់កម្រិត!
ពេលកំណត់មកដល់ហើយ ថ្ងៃកំណត់ក៏មកដល់ដែរ! អ្នកទិញមិនត្រូវអរសប្បាយ អ្នកលក់មិនត្រូវសោកសង្រេង ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!
ពួកគេបាចប្រាក់របស់ខ្លួនចោលតាមផ្លូវ មាសរបស់គេក៏អស់តម្លៃ។ នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ ប្រាក់ និងមាសពុំអាចរំដោះពួកគេ ឲ្យរួចខ្លួនឡើយ។ ពួកគេក៏ពុំអាចយកមាសប្រាក់នេះ ទៅទិញអ្វីមកចម្អែតក្រពះបានដែរ ដ្បិតមាស និងប្រាក់ ជាមូលហេតុ នាំពួកគេឲ្យប្រព្រឹត្តអំពើបាប។
អ្នកស្រុកអើយ ពេលដែលអ្នកត្រូវវិនាសមកដល់ហើយ ពេលកំណត់ក៏មកដល់ដែរ។ ថ្ងៃនោះមកដល់ហើយ គឺថ្ងៃដែលលែងមានសម្រែកអរសប្បាយនៅតាមភ្នំ ផ្ទុយទៅវិញ មានតែសម្រែកស្លន់ស្លោ។
ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ គឺជាថ្ងៃដែលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត យាងមកបំផ្លាញអ្វីៗទាំងអស់។
ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោស ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ ព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នក ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។ អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់ នៅជិតបង្កើយហើយ ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ ថ្ងៃដែលព្រះអម្ចាស់យាងមក គេនឹងស្រែកយំយ៉ាងជូរចត់ សូម្បីតែទាហានដ៏អង់អាច ក៏ស្រែកហៅគេជួយដែរ។
ចូរស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។ ព្រះអម្ចាស់បានរៀបចំយញ្ញបូជា ព្រះអង្គជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀង ឲ្យបានបរិសុទ្ធហើយ។
ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។
ចូរសម្តែងឲ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។
បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ព្រះអង្គឈរនៅមាត់ទ្វារស្រាប់ហើយ។
ដ្បិតថ្ងៃដ៏អស្ចារ្យជាថ្ងៃដែលព្រះអង្គ និងកូនចៀម ទ្រង់ព្រះពិរោធនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនឡើយ។